សព្វថ្ងៃនេះ នៅក្រៅទឹកដីប្រទេសចិនមានគណនីពាណិជ្ជកម្មជាង១០លានដែលទទួលការបង់ប្រាក់តាមអ៊ីនធឺនែតរបស់កាតយូញានផេយ៍ ដែលគ្របដណ្តប់ពាសពេញតំបន់ហុងកុងម៉ាកាវ អ៊ឺរ៉ប អាមេរិច ជប៉ុនកូរ៉េ ប៉ាស៊ីភិចខាងត្បូងជាដើម សរុបជាង២០០ប្រទេសនិងតំបន់ ដែលគ្របដណ្តប់លើវិស័យទំនិញលក់រាយ ការកក់ទេសចរណ៍តាមអ៊ីនធឺនែត ការបង់ថ្លៃសិក្សា ការកក់សំបុត្រយន្តហោះជាដើម។
វេទិការទិញទំនិញរបស់យូញានផេយ៍“Shop The World” បង្កើតបានជាវេទិកាសេវាបង់ប្រាក់B2Cឆ្លងប្រទេសដែលមាននិតិវិធីពេញលេញក្នុងការទិញទំនិញឆ្លងប្រទេស ដើម្បីផ្តល់ជូនអតិថិជនយូញានផេយ៍នូវសេវាកម្មជ្រើសរើសផលិតផល បកប្រែភាសា ការបង់ប្រាក់ប្រកដោយសុវត្ថិភាពនិងសេវាដឹកជញ្ជូនអន្តរជាតិជាដើម។ ស្របគ្នានោះដែរ វេទិកាបង់ប្រាក់ឆ្លងប្រទេសB2Bក៏កំពុងស្ថិតក្នុងការកសាងផងដែរ ដើម្បីផ្តល់ជូនក្រុមហ៊ុននាំចេញនាំចូលនិងក្រុមហ៊ុនពានិជ្ជកម្មតាមអ៊ីនធឺនែតឆ្លងប្រទេសនូវវេទិកាផ្តល់សេវាក្នុងការទូទាត់ បង់ប្រាក់ បង់ពន្ធតាមអ៊ីនធឺនែតនិងបើកចំហរ។
ការបង់ប្រាក់តាមអ៊ីនធឺនែតរបស់យូញានផេយ៍មានលក្ខណៈពិសេសត្រង់ថាកាន់តែងាយស្រួល កាន់តែចំណេញ ដោយឆ្លងកាត់តាមការគ្រប់គ្រងហានិភ័យនិងការធានានូវបច្ចេកវិទ្យាសុវត្ថិភាពជាច្រើនដំណាក់កាល អាចធានាបាននូវសុវត្ថិភាពការបង់ប្រាក់តាមអ៊ីនធឺនែត។ បរិក្ខារដែលអាចធ្វើការបង់ប្រាក់បានមានដូចជាកុំព្យូទ័រ PAD និងទូរស័ព្ទជាដើម។
• ការលក់បញ្ចុះតម្លៃ
• ការផ្ញើប្រៃសនីយ៍ដល់ដោយផ្ទាល់
• PayPal
• សណ្ឋាគារនិងសំបុត្រយន្តហោះ
• ការបង់ថ្លៃសិក្សា