នៅពេលដែលលោកអ្នកមានកាតយូញានផេយ៍ ទោះបីជាលោកអ្នកស្ថិតនៅទីណា លោកអ្នកសុទ្ធតែអាចទទួលបានអត្ថប្រយោជន៍ពិសេសដូចជាជំនួយការធ្វើដំណើរក្រៅប្រទេស ជំនួយពិនិត្យព្យាបាលជម្ងឺ សេវាកម្មសុខភាពអតិថិជនថ្នាក់ ធានារ៉ាប់រងទេសចរណ៍ថ្នាក់ខ្ពស់ សេវាកម្មគេហបាលពេញ២៤ម៉ោងជាដើមបានគ្រប់ៗគ្នា។ហើយអត្ថប្រយោជន៍ពិសេសទាំងនេះគឺជាចំណុចលេចធ្លោមួយដែលមានចំពោះតែកាតយូញានផេយ៍តែប៉ុណ្ណោះ។
កាតយូញានផេយ៍បានរចនានូវកាដូដ៏ថ្មីស្រឡាងជូនលោកអ្នកយ៉ាងយកចិត្តទុកដាក់បំផុតដោយយើងខ្ញុំរៀបចំជូនលោកអ្នកនូវផែនការយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញនូវតម្រូវការទេសចរណ៍ក្រៅប្រទេសរបស់លោកអ្នក។ សូមអញ្ជើញលោកអ្នកមកទទួលយកអត្ថប្រយោជន៍ពិសេសដ៏ថ្មីស្រឡាងរបស់លោកអ្នក!
ជំនួយទេសចរណ៍ទូទាំងពិភពលោក
នៅពេលដែលលោកអ្នកប្រើប្រាស់កាតកំរិតខ្ពស់របស់យូញានផេយ៍ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្តល់មុខដូចជា សេវាកម្មជំនួញធ្វើដំណើរក្រៅប្រទេស និងសេវាកម្មលើការពិនិត្យនិងព្យាបាលជម្ងឺ ធានារ៉ាប់រងក្នុងការធ្វើដំណើរកំរិតខ្ពស់ និងសេវាកម្មបំរើអតិថិជន។
សេវាកម្មរបស់យើងខ្ញុំមានដូចជា
• ជំនួយក្នុងករណីវ៉ាលីពន្យារពេល ឬបាត់បង់
• ជំនួយក្នុងករណីបាត់លិខិតឆ្លងដែន
• ជំនួយខាងច្បាប់បន្ទាន់
• ជំនួយទេសចរណ៍បន្ទាន់
• សេវាកម្មបកប្រែតាមទូរស័ព្ទបន្ទាន់
• ព័ត៌មានពីស្ថានទូតនិងស្ថានកុងស៊ុល
• សេវាកម្មបកប្រែបន្ទាន់
ជំនួយការព្យាបាលទូទាំងពិភពលោក
ក្នុងនាមជាអ្នកប្រើប្រាស់កាតយូញានផេយ៍ ទោះបីជាលោកអ្នកស្ថិតនៅទីណ សុទ្ធតែអាចទទួលបាននូវជំនួយការព្យាបាលទូទាំងពិភពលោកបានគ្រប់ពេលវេលាទាំងអស់។ ដូចនេះ ទោះបីជាលោកអ្នកបានជ្រុះបាត់ថ្នាំលោកអ្នកនៅក្រុងម៉ាទ្រីដ ឬត្រូវការពិនិត្យជម្ងឺនៅក្រុងអ៊ូហាន់ ឬមានស្ថានភាពធ្ងន់ធ្ងរដូចជាជម្ងឺបេះដូងរើឡើងភ្លាមៗនោះ សូមទំនាក់ទំនងមកយើងខ្ញុំអោយបានមុនគេ។
សេវារបស់ពួកយើងរួមមាន៖
•ការប្រឹក្សាជម្ងឺតាមទូរស័ព្ទ
•ការណែនាំ ផ្តល់អនុសាសន៍និងផ្តល់យោបល់ពីស្ថាប័នព្យាបាល
•ការជួយសម្រួលរៀបចំការពិនិត្យព្យាបាលនិងស្នាក់នៅពេទ្យ
•ការធានាឬជួយទូទាត់ព្យាបាលជាមុនសិនក្នុងកំឡុងពេលស្នាក់នៅពេទ្យ និងតាមដានជម្ងឺពេលនៅពេទ្យ
•សេវាកម្មបកប្រែការព្យាបាល
•ការរៀបចំផ្ញើថ្នាំនិងគ្រឿងព្យាបាលចាំបាច់
•ការរៀបចំផ្ទេរការព្យាបាលជាបន្ទាន់
•ការរៀបចំសាកសពត្រឡប់ទៅប្រទេសវិញ
•ការរៀបចំសាច់ញាតិមិត្តភក្តិទៅសាកសួរសុខទុក្ខ
• ការរៀបចំកូនៗដែលជាអនីតិជនត្រឡប់ទៅប្រទេសវិញ
•ការរៀបចំទីកន្លែងស្នាក់នៅជូនសាច់ញាតិនិងមិត្តិភក្តិ
ធានារ៉ាប់រងទេសចរណ៍ទូទាំងសកលលោក
ទោះបីជាលោកអ្នកធ្វើដំណើរទេសចរណ៍ជាលក្ខណៈគ្រួសារឬលក្ខណៈការងារធានារ៉ាប់រងគ្រោះថ្នាក់ចៃដន្យពេលទេសចរណ៍គឺពុំអាចខ្វះបាននោះទេ។ ដោយមើលឃើញថាធានារ៉ាប់រងទេសចរណ៍ភាគច្រើនគ្រាន់តែផ្តល់ជូននូវការធានាត្រឹមតែថ្លៃមូលដ្ឋានទាបបំផុតប៉ុណ្ណោះ តែ ធានារ៉ាប់រងគ្រោះថ្នាក់ចៃដន្យពេលទេសចរណ៍របស់យើងខ្ញុំធ្វើអោយពេលលោកអ្នកឬគ្រួសារលោកអ្នកមានគ្រោះថ្នាក់ចៃដន្យក្នុងពេលទេសចរណ៍ អាចទទួលបាននូវសំណងយ៉ាងសន្ធឹកសន្ធាប់ដើម្បីកាត់បន្ថយបញ្ហាហិរញ្ញវត្ថុកើតមាន។
នៅពេលដែលលោកអ្នកប្រើប្រាស់កាតយូញានផេយ៍ដើម្បីទូទាត់វិក័យប័ត្រទេសចរណ៍ លោកអ្នកនិងគ្រួសារដែលកំពុងធ្វើដំណើរជាមួយលោកអ្នក សុទ្ធតែទទួលបាននូវធានារ៉ាប់រងគ្រោះថ្នាក់ចៃដន្យពេលទេសចរណ៍នេះទាំងអស់។ដូចដែលលោកអ្នកបានដឹងហើយថា ធានារ៉ាប់រងសុខភាពទូទៅគឺគ្របដណ្តប់តែចំពោះថ្លៃសំណងរបួសនិងព្យាបាលផ្ទាល់ខ្លួនប៉ុណ្ណោះ មិនរួមបញ្ចូលទាំងសំណងពិការភាពជាអចិន្ត្រៃយ៍ឬគ្រោះថ្នាក់ដល់ជិវិតនោះទេ តែធានារ៉ាប់រងគ្រោះថ្នាក់ចៃដន្យពេលទេសចរណ៍យើងខ្ញុំនឹងផ្តល់ជូននូវសំណងចំនួនច្រើនចំពោះគ្រោះថ្នាក់ចៃដន្យ។ វិសាលភាពនៃការធានាមានដូចជា បន្ទាប់ពីអ្នកប្រើប្រាស់កាតប្រើប្រាស់កាតមានប្រសិទ្ធិភាពដើម្បីបង់ថ្លៃមធ្យោបាយធ្វើដំណើររួច នោះនឹងទទួលបានការធានាពេញកំឡុងពេលចាប់ពីចូលទៅក្នុងព្រលានយន្តហោះ កំពង់ផែ ផ្លូវដែក រថយន្តក្រុងរួច ក្នុងកំឡុងពេលជិះអ្នកប្រើប្រាស់កាតទទួលបាននូវការធានា។
ការធានាចំពោះការបាត់កាត
សងសំណងជូនលោកអ្នកដោយសារភ្លេចកាត បាត់កាត ឬខាតបង់ទ្រព្យសម្បត្តិដោយមានការលួចថតចម្លងកាតយកទៅប្រើប្រាស់ដោយពុំមានការអនុញ្ញាតិជាដើម។
យើងខ្ញុំតែងតែយល់ច្បាស់ពីអារម្មណ៍ពិបាកចិត្តរបស់លោកអ្នកនៅពេលដែលកាតឥណទានរបស់លោកអ្នកត្រូវបានបាត់ឬត្រូវបានគេលួច ដែលអ្នកប្រើប្រាស់មួយភាគបីធ្លាប់យល់ពីអារម្មណ៍ដែលត្រូវគេប្រើប្រាស់កាត់របស់ខ្លួន។
ករណីចោរកម្មនិងរឿងរ៉ាវលួចប្រើប្រាស់កាតឥណទានប្រភេទនេះ តែងតែកើតមានឡើងក្នុងកំឡុងពេលបុណ្យទាននិងពេលទេសចរណ៍។ ពេលនោះ របៀបដោះស្រាយជាបន្ទាន់និងការឆ្លើយតបរហ័សពិតជាសំខាន់ខ្លាំងណាស់។ យោងតាមកំណត់ត្រាស្ថិតិបានបង្ហាញថា គណនីកាតឥណទានទូទៅត្រូវបានលួចប្រើប្រាស់ទឹកប្រាក់ខ្ពស់បំផុតត្រឹម៧៥០ដុល្លារអាមេរិច ដែលនេះសបញ្ជាក់អោយឃើញថា ការផ្តល់នូវការធានាដល់កាតឥណទាននៅពេលបាត់ឬភ្លេចពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ដូចនេះយើងផ្តល់ជូនលោកអ្នកនូវសេវាកម្មគ្រប់គ្រងហានិភ័យ ប្រសិនបើកាតឥណទានរបស់លោកអ្នកត្រូវបានបាត់ឬលួច សូមជូនដំណឹងមកពួកយើងអោយបានភ្លាមៗ ពួកយើងនឹងធានាថាក្នុងកំឡុងពេល៧ថ្ងៃក្រោយពេលលោកអ្នកប្រាប់ថាបាត់កាតមក រាល់ការខាតបង់ដោយការប្រើប្រាស់កាតពុំមានការអនុញ្ញាតិនឹងត្រូវទទួលបានការធានារ៉ាប់រង។
ការរំលឹក៖
ការប្រើប្រាស់ប្រហែលជាមានភាពខុសគ្នាប្រសិនបើប្រទេសផ្តល់កាត និងស្ថាប័នផ្តល់កាតពុំដូចគ្នា។ ដូចនេះប្រសិនបើត្រូវការស្វែងយល់ពីព័ត៌មានលម្អិត សូមឆែកមើកលក្ខន្តិកៈនិងបទបញ្ញត្តិលម្អិតនៃធនាគារចេញកាត។